• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលអំណោយពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

សាខាកក្រកខេត្តកណ្តាល ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោកវេជ្ជបណ្ឌិត គួយ ប៊ុន ធឿន អនុប្រធានគណៈកម្មាធិការសាខាបានអញ្ជើញចូលរួមពីធីទទួលអង្ករ ១,០០០គីឡូក្រាម ,ទឹកសុទ្ធ ៥០កេស ,ទឹកអាល់កុល ១៥០លីត្រ ,ម៉ាស់ ២,០០០បន្ទះ ,មី ៥០កេសតូច ,ត្រីខ ៥០០កំប៉ុង ជាអំណោយរបស់លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ព្រមទាំងកូនចៅ និងថវិកាចំនួន ១លានរៀល ពីលោកស្រី ហុក សេងឡុង កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅឃ្លាំងទឹកបរិសុទ្ធអេរ៉ូតិច រាជធានីភ្នំពេញ ។

មានមតិសំណេះសំណាលក្នុងពិធីប្រគល់-ទទួលអំណោយនេះ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭក ។ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ព្រមទាំងកូនចៅ និងលោកស្រី ហុក សេងឡុង ព្រមទាំងក្រុមគ្រួសារ ដែលមានចិត្តជ្រះថ្លាផ្តល់នូវទ្រព្យធនផ្ទាល់ខ្លួនជូនដល់សាខាខេត្តនាឱកាសនេះ ។ ម៉្យាងទៀតសកម្មភាពមនុស្សធម៌របស់លោកឧកញ្ញា លោកជំទាវ និងលោកស្រីនាពេលនេះ គឺបានបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លាផ្សារភ្ជាប់ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយទំនុកបម្រុងឆ្លើយតបរាល់តម្រូវការចាំបាច់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយសកម្មភាពនេះក៏បានបង្ហាញឲ្យឃើញនូវការគាំទ្រ យ៉ាងសកម្ម និងមានទឹកចិត្តមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានៃការចូលរួមសកម្មភាពការងារសង្គមជាមួយនឹងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានផងដែរ ។

លោកវេជ្ជបណ្ឌិតក៏បានសន្យាថា សាខានឹងយកអំណោយទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានតម្លាភាព ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា ដោយគ្មានការរើសអើងនូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ៕