• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលអំណោយពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នាថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បានបន្តទទួលមូលនិធិមនុស្សធម៌ ពីលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ ទឹកសុទ្ធ ២០ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ១២ កេស ម៉ាស ៥០ ប្រអប់ និងថវិកា ១ លាន រៀល ។ ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណការចំពោះវិភាគទានដ៍សប្បុរសពីលោក ជូ សុធី និងសហការី ព្រមទាំងឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ទាំងក្នុង វិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទាន ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង ជាបន្តបន្ទាប់ ។ លោកជំទាវបានបន្តទៀតថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជន កន្លងមកក៍ដូចជា ពេលនេះពិតជា មានសារៈសំខាន់ ដើម្បីឆ្លើយតប សេចក្តីត្រូវការចំពោះ ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយ នៅក្នុងខេត្ត បានទាន់ពេលវេលា ។

លោកជំទាវ សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបន្តទៀត ។