• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលអំណោយពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

នៅរសៀលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នេះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញទទួលថវិកា ចំនួន ២,០០០,០០០ រៀល និងអង្ករ ១តោន ពីលោក សាន្ត រដ្ឋស៊ីង អគ្គ នាយកក្រុមហ៊ុនរដ្ឋស៊ីងអចលនទ្រព្យ ឯ.ក ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ”ទាំងអស់គ្នារួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ”។

ក្នុងឱកាសនោះលោកជំទាវ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះលោកអគ្គនាយក និងក្រុមការងារទាំងអស់ដែលបាននាំយកថវិកាមកផ្តល់ជូនដល់សាខា នាពេលនេះ ហើយក៏សូមជូនពរ សូមអោយមានសុខភាពល្អ ជោគជ័យការងារ ។