• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពី ក្រុមហ៊ុន Hayashida Japan Agriculture

នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពីលោក Dr. Nabeshima Katsuhito នាយកក្រុមហ៊ុន Hayashida Japan Agriculture ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា តំណាងក្រុមហ៊ុន និងមន្ត្រី-បុគ្គលិកក្រុមប្រតិបត្តិសាខាមួយចំនួន នៅទីស្នាក់ការសាខា ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។ ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានសន្យាថា សាខានឹងនាំនូវជីសរីរាង្គនេះ ទៅបន្តចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រដោយផ្ទាល់ នៅតាមក្រុង ស្រុកទូទាំងខេត្ត ដើម្បីទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានតម្លាភាព ៕