• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលទេយ្យទានសប្បុរសធម៌ពីព្រះឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ

នាព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ០៥​ ខែ​ សីហា ឆ្នាំ​ ២០២០​នេះ​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការ​សាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះឧត្តមធម្ម​ សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ ។ក្នុងឱកាសនោះ ព្រះឧត្តមធម្ម​ សោម ស៊ីម បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។ជាការឆ្លើយតប ឯកឧត្តម​ ឃួង​ ស្រេង​

បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះព្រះឧត្តមធម្ម​ សោម ស៊ីម ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ។ ឯកឧត្តម​​ប្រធានគណៈកម្មាធិការសាខា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលសាខាបានទទួលរួមមាន៖​ គ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រើប្រាស់ចំនួន១២មុខស្មេីនឹង២១.២៦៤.០០០រៀល​ និងថវិកាចំនួន៣ពាន់ដុល្លារអាមេរិក​ ។​ ដោយឡែក ព្រះឧត្តមធម្ម​ សោម ស៊ីម​ ក៏បានប្រគល់ទេយ្យទានជូនដល់ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ពញាពន់ និងក្រុមកាកបាទក្រហមកម្ពុជា ឃុំឈ្វាំង ក្នុង១ក្រុមៗទទួលបាន៖ គ្រឿងឧបភោគបរិភោគចំនួន៦មុខ និងថវិកាចំនួន១លានរៀលផងដែរ​ ៕