• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលទេយ្យទានសប្បុរសធម៌ពីវត្តទួលសន្តិវ័ន និងវត្តទួលសុវណ្ណរាម ហៅវត្តទួលសង្កែ

នាល្ងាចថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោក ឯក ឃុនដឿន ប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ  បានទទួលទេយ្យទានសប្បុរសធម៌ពីវត្តទួលសន្តិវ័ន និងវត្តទួលសុវណ្ណរាម ហៅវត្តទួលសង្កែ ។ ក្នុងពិធីនេះក៏មានការនិមន្តចូលរួមជាកិត្តិយសពីព្រះមង្គលរក្ខឹត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ  និងជាព្រះចៅអធិការវត្តញាណរង្សីផងដែរ  ។ទេយ្យទានដែលអនុសាខាបានទទួលទាំង២វត្ត សរុបរួមមាន៖  អង្ករចំនួន១តោនកន្លះ មី៣០កេស ត្រីខ៣០យួរ ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកក្រូច២០កេស ទឹកសុទ្ធ២០យួរ ស្ករស១០០គីឡូក្រាមទឹកដោះគោ១០០កំប៉ុង សម្ភារៈប្រើប្រាស់៤សម្រាប់ និងថវិកាចំនួន៤លានរៀល ៕