• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្តឧត្ដមត្រៃសិក្ខារាមហៅវត្ត កំប្រង់ ខេត្តបាត់ដំបង

នាព្រឹកថ្ងៃ អាទិត្យ ទី ២៣ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ក្រុមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកបាទក្រហមកម្ពុជាខេត្ត និងសហការីបានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពី ព្រះព្រហ្មជោតិសែមសុមុនីព្រះសមុហ៍អនុគណស្រុកកំរៀងនិងជាគ្រូចៅអធិការវត្តឧត្ដមត្រៃសិក្ខារាមហៅវត្ត កំប្រង់ ដោយមានកាអញ្ចើញចូលរួមពី អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរឃុំតាក្រី នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។

មានសង្ឃដិកាឱកាសនោះ ព្រះព្រហ្មជោតិ សែម សុមុនីព្រះសមុហ៍អនុគណស្រុកកំរៀងនិងជាលោកគ្រូចៅអធិការវត្ត ឧត្ដមត្រៃសិក្ខារាមហៅវត្ត កំប្រង់ មានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយជានិច្ច ក្នុងការចូលរួមចំណែកផ្សាភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌របសកាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរព្រះគុណចំពោះ ព្រះព្រហ្មជោតិ សែម សុមុនី និងអាចារ្យ គណៈ កម្មការវត្ត ដែលតែងតែបានបរិច្ចាគនូវទេយ្យទាន ជូនដល់សាខា ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលសាខា ទទួលបានរួមមាន៖ គ្រឿងបាឡុង ៩ឈុត គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ  សម្ភារៈ ប្រើប្រាស់ និងបច្ឆ័យចំនួន១,០០០ .០០០រៀលផងដែរ ។