• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលថវិកាពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ មានរៀបចំពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខា ព្រមទាំង សមាជិក សមាជិការសាខាជាច្រើនរូបទៀត ។

មូលនិធិដែលទទួលបានពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម តូច ប៉ូលីវ៉ា បាននាំយក ថវិកាចំនួន ១៦,៤០០,០០០ រៀល និង ៧,៣៥០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង តាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា និងសេចក្តីអំពាវនាវរបស់សាខា ក្នុងឱកាស អបអរសាទរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ឆ្លើយតប ទៅនឹងទឹកចិត្តជ្រះថ្លារបស់ឯកឧត្តម ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង និងសហការី បានយក មូលនិធិមកប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្ងៃនេះពិតជាបានរួមចំណែកការងារ មនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាមសហគមន៍ ដោយស្រមតាមប្រធានបទ (ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ) ។ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកម្ពុជាខេត្តស្វាយរៀង សូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះ ឯកឧត្តម លោក លោកស្រី ដែលនាំមកនូវមូលនិធិ និងសម្ភារនាពេលកន្លងមកក៍ដូចជាពេលនេះ សូមឲ្យទទួលបាននូវ ពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។