• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលថវិកាពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង មានរៀបចំពិធីទទួលថវិកាពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកា គណៈកម្មា ធិការសាខា មូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន៖ ឯកឧត្តមបណ្តិត កែរ រដ្ឋាប្រធានមន្ទីរ សុខាភិបាល និងសហការី ៥ លានរៀល លោកស្រី  ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ៥ សែន រៀល ឯកឧត្តម សេង សីលា អភិបាលរងខេត្ត និងលោកជំទាវ ៥ សែនរៀល ឯកឧត្តម  សុខ រស់ អភិបាល រងខេត្ត និងលោកជំទាវ ៣ សែនរៀល ។ ក្នុងឱកាសនោះដែរលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បាន ប្រគល់មូលនិធិដែលទទួលបានពីឯកឧត្តម លោកជំទាវ លោក លោកស្រីជា សប្បុរសជន ប្រគល់ជូនលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ដែលមានរាយនាមដូចខាងក្រោម៖ លោកជំទាវ ម៉ែន ភក្តី ហុកឡងឌី ២.០០០ ដុល្លារ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាកររង កងយោធពលខេរភូមិន្ទ និងលោកជំទាវ ហៅ ស៊ីមន ២.០០០ ដុល្លារ  ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត  យឿង សុខុន មេបញ្ជាការ ភូមិភាគ ៣ និងលោកជំទាវ ៤ លានរៀល លោកជំទាវ ឆឹង ណេង ៥០០ ដុល្លារ ឯកឧត្តម ម៉ែន សុផុន និង លោកជំទាវ ១ លានរៀល លោកជំទាវឧត្តមសេនីយ៍ឯក លឹម ម៉ារីណា ២៥០ ដុល្លារ  ។ នៅក្នុងពិធីទទួលថវិកា លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើង ទោះបីទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា  មិនបានប្រារព្វធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការ រាតត្បាតជាសកលនៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៍ដូចនៅ ប្រទេសកម្ពុជាយើងផងដែរ  ជាហេតុនាំឲ្យសាខកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូន សប្បុរសជន ទាន់ពេលវេលា ។