• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីចែកម៉ាស់ និងខិត្តប័ណ្ណសុខភាព នៅវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ

នៅពេលព្រឹកថ្ងៃទី១២ ខែ តុលាឆ្នាំ២០២១ លោក ប៉ែន ជឹង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មី បានធ្វើការផ្សព្វផ្សាយ និងចុះចែកម៉ាស់ និងខិត្តប័ណ្ណដល់សិស្សដែលចូលរៀន នៅសាលា វិទ្យាល័យសង្គមថ្មី ។ក្រុមការងារបានចែកជូនម៉ាស់ក្រណាត់ ចំនួន៥០០ ម៉ាស់ និងម៉ាស់ពេទ្យ ចំនួន១០ប្រអប់ ខិត្តប័ណ្ណ  ចំនួន ៦០។ ក្នុងឱកាសនេះលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានផ្តាំផ្ញើសូមឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សត្រូវចូលរួមអនុវត្តឲ្យបានជាប់ជានិច្ចនូវវិធានការសុខាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩  ពិសេសដើម្បីឲ្យប្អូនៗ ក្មួយៗបានចូលសិក្សា និងបានប្រឡងនាពេលខាងមុខនេះ។