• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅភូមិរង្សីទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ដែលបង្កឱ្យមានការខូចខាតផ្ទះសំបែង និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន

ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។

អំណោយដែលបានផ្ដល់ជូនគ្រួសារភ្លើងឆេះផ្ទះក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ មី ១កេស ១យួរ ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ អាវយឺត១ កន្ទេល១ ភួយ១ តង់១ សាប៑ូ១ដុំ ម៉ាស់ចំនួន៣ និងថវិកាចំនួន ១,០០០,០០០រៀល។ សម្រាប់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះញែក បានផ្ដល់ជូននូវថវិកាបន្ថែមចំនួន ២៤០,០០០រៀលផងដែរ៕