• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពលរដ្ឋងាយរងគ្រោះបំផុតនៅឃុំសៀមបូកនិងកោះព្រះ ខេត្តស្ទឹងត្រែងទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន​ ១៤៤គ្រួសារ ដែលរស់​នៅ ក្នុងភូមិចំនួន៤ នៃឃុំសៀមបូក ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កម្មវិធីខាងលើនេះ​ត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តសត្ថាសុវណ្ណរាម (វត្តសៀមបូក)។

នាឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត​ បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីជា សម្តេច​ មិនបានអញ្ជេីញដោយផ្ទាល់​ក៏ពិតមែន តែសម្តេចនូវតែ​មានមនោ សញ្ចេតនានឹករលឹក​ អាណិត ស្រឡាញ់​ ការគិតគូរពីសុខទុក្ខ​ ជាពិសេស​គឺ​សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងសុខភាព របស់បងប្អូនប្រជាពលរដ្ឋទាំងអស់​។ ជាមួយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់ឱ្យក្រុមការ ងារចុះសួរសុខទុក្ខ​ ចែកអំណោយ​មនុស្សធម៌ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ និងការបង្ការជំងឺឆ្លងនានា នារដូវវស្សានេះ។

ទន្ទឹមនេះ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍បន្តថា​ «អ្វីដែលកម្ពុជាយើង ក៏ដូចជាថ្នាក់ដឹកនាំលោកកំពុងប្រឹងប្រែងធ្វើនាពេលនេះ​ គឺធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបានការឆ្លងរាលដាលនូវវីរុសកូវីដ-១៩​ ទៅក្នុងសហគមន៍​ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់​អនុវត្តនូវវិធានការ នានារបស់​ក្រសួងសុខាភិបាល ក៏ដូចជាសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបង្កើនការ យល់ដឹងអំពីសារ សំខាន់នៃការធ្វើចត្តាឡីស័កចំពោះអ្នកមក ពីក្រៅប្រទេស ការរក្សាគំលាតសង្គម​ និងការរក្សាអនាម័យជាប្រចាំ»។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវលាងសម្អាតដៃឱ្យបានស្អាត និងត្រូវណែនាំដល់សមាជិកក្នុងគ្រួសារអំពីហានិភ័យនៃការឆ្លងវីរុស-កូវីដ១៩ ដេីម្បីធានាថាគ្រួសារអ្នក និងខ្លួនអ្នកមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ អាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមណី ក្រោមម្លប់នៃសន្តិភាព​ អរគុណសន្តិភាព។

បន្ទាប់ពីបានណែនាំដល់ប្រជាពលរដ្ឋទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩ ឯកឧត្តមវេជ្ជ. បានសំណូមពរបន្ថែមដល់បងប្អូនប្រជា ពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះការលេចឡើង​នូវជំងឺគ្រុនឈីក (CHIK) សារជាថ្មីឡើងវិញ ដែល​នេះជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែល​ប្រឈមទៅនឹងហានិភ័យ​ឆ្លងរាល ដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយទៀតជាដើម តាមរយៈមូសខ្លាញី​ខាំ និងដើម្បីទប់ស្កាត់នៃការឆ្លងនៃជំងឺនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាអនាម័យបរិស្ថាន ត្រូវស្លៀកពាក់ខោជើងវែង អាវដៃវែង ត្រូវគេងក្នុងមុងជានិច្ច និងដាក់ថ្នាំអាបែត នៅក្នុងអាងទឹក ពាងទឹក ឬវត្ថុដក់ទឹកជាដើម។ល។

សូមបញ្ជាក់ថា​ គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ​ ៣០ គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ និងសាប៊ូដុំ​ ចំនួន២ដុំ​។ ឆ្លៀតក្នុងឱកាស នោះដែរឯកឧត្តមវេជ្ជ. អ៊ុុយ សំអាត និងសហការី បាននាំយក ទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសត្ថាសុវណ្ណរាម (វត្តសៀមបូក) ផងដែរ៕