• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួត (covid-19)នៅស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ទី ១០ ខែមីនា​ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុ​ឃីម នាយកសាខា និងសហការី បានចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (covid-19) ជូនដល់សិស្សានុសិស្ស កុមារា កុមារី មកពីសាលាបឋមសិក្សាចំនួន៣ មានសិស្សសរុបចំនួន ១៣០នាក់ (ស្រី ៧៣នាក់) ដែលធ្វើឡើងនៅភូមិចំនួន៣ ឃុំចំនួន២ ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​

ការផ្សព្វផ្សាយ​នេះ​ប្រព្រឹត្ត​ទៅ​នៅក្នុង​គោលបំណង ដើម្បី​ឲ្យសិស្សានុសិស្ស កុមារា កុមារីទាំងអស់ មានការយល់ដឹងអំពីការរីករាលដាលនៃជំងឺឆ្លងរលាកសួតប្រភេទថ្មី ការសម្អាតអនាម័យនិងការពារកុំឲ្យឆ្លងជំងឺជាប្រចាំ និងបន្តផ្សព្វផ្សាយជំងឺនេះទៅដល់សាលារៀន និងសហគមន៍ផងដែរ៕