• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ ៣ការពារ ២ចូលរួមស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅខេត្តកែប

នៅថ្ងៃពុធ  ទី៣១  ខែមីនា  ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី  ឯកឧត្តម សោម ពិសិដ្ឋ   ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា រួមនឹងយុវជនស្ម័គ្រចិត្ត   ដឹកនាំដោយលោកនាយកប្រតិបត្តិ សាខា  ចុះផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ  ៣ការពារ  ២ចូលរួម ស្តីពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងទីប្រជុំជន ភូមិដំណាក់ចង្អើរ,កែវក្រសាំង,កែប,ថ្មី ,កំពង់ត្រឡាចនៃសង្កាត់កែប និងសង្កាត់ព្រៃធំ និងតាមដងផ្លូវ ក្រុងកែប ។ ការផ្សព្វផ្សាយនេះ  សាខាបានចែកជូននូវបណ្ណប្រកាសស្តីពី វិធានការ ៣កុំ  ៣ការពារ  ២ចូលរួម   របស់ សម្ដេច តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាស្តីពី ការទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩  ដែលមានខ្លឹមសារអប់រំដូចខាងក្រោម  ៖

(៣ការពារ)

១- ពាក់ម៉ាស់

២- លាងដៃ

៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមាន

ខ្យល់ចេញ ចូល ។

២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬ

សង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។

(២ចូលរួម )

១-ចូលរួមក្នុងយុទ្ធនាការទទួលវាក់សាំងប្រឆាំងកូវីដ ១៩ ។

២-ប្រើ  QR Code Stop COVIT ដើម្បីទប់ស្កាត់រោគរាតត្បាត  ៕

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះផងដែរ យើងបានអប់រំណែនាំប្រជាពលរដ្ឋបានចំនួន: ៤៩៥ នាក់,ស្រី

២៩០ នាក់ ដោយប្រើប្រាស់សម្ភារមួយចំនួនរួមមាន :

១,ខិតបណ្ណអប់រំ ៣កុំ ៣ការពារ ២ចូលរួមមានចំនួន :  ២០០ សន្លឹក ។

២,ខិតបណ្ណអប់រំស្តីពីការរស់នៅតាមបែបគន្លងថ្មីមានចំនួន : ២០០ សន្លឹក។

៣, ខិតបណ្ណវិធីកាត់បន្ថយហានីភ័យពីជំងឺកូវីដ១៩ មានចំនួន : ១០០ សន្លឹក

៤, សាប៊ូដុំ Protex មានចំនួន : ១៥០ ដុំ