• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ផ្ទះមនុស្សធម៌ទី ៧ ត្រូវបានប្រគល់ជូន ជនពិការទីទ័លក្រនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ព្រឹកថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  បានអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី ៧ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត  ជូន ជនមានពិការភាពទ័លលំបាក ម្នាក់  ឈ្មោះ សុខ សុភាព អាយុ ៣៦ឆ្នាំ  រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។មើលឃើញពីស្ថានភាពលំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា រួមជាមួយ សាលាគណ អនុសាខាស្រុកសាលាអនុគណចៅអធិការវត្ត និងសប្បុរសជន ជូនគ្រួសារក្មួយប្រុស សុខ សុភាព សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ២០០,០០០រៀល ។ ជាមួយនោះ  អនុសាខាស្រុក  និងសាលាអនុគណស្រុក ឧបត្ថម្ភបន្ថែមថវិកា ៤០០,០០០ រៀល ។

ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់- ទទួលផ្ទះថ្មី នេះ ចំនួន ១៨ នាក់  ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុងម្នាក់ៗ មានអង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ  ។