• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្តល់ថវិកាចំនួន​ ១០០.០០០.០០០រៀល​ (មួយរយលានរៀល)​ ដល់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដើម្បីចាត់ចែងទិញស្បៀងបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅតាមបណ្តាខណ្ឌដែលរងផលប៉ះពាល់​ក្នុង​រាជធានីភ្នំពេញ​។ ថវិកានេះត្រូវបាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ប្រគល់ជូន​ ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី​ ១៨​ ខែតុលា​ ឆ្នាំ២០២០នេះ​ ក្នុងឱកាសដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោតចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ។

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ គឺជាសាខាទី៥ ដែលបានទទួលថវិកាបន្ទាន់ចំនួន ១០០លានរៀល ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីសាខាចំនួន៤​ រួមមាន សាខាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន​ បានទទួលកាលពីពេលថ្មីៗកន្លងទៅ។

សូមបញ្ជាក់ជូនថា​ ក្នុងរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី ១​ ដល់ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស បានសរុបចំនួន ១០.៨៤៩គ្រួសារ រស់នៅភូមិចំនួន២០៨ ឃុំចំនួន៨៧ ស្រុកចំនួន៣៦ និងរាជធានី-ខេត្តចំនួន១២ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ៥.៨៦០គ្រួសារ និងដោយសាខាចំនួន ៤.៩៨៩គ្រួសារ)៕