• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២០ និងទិសដៅអនុវត្តឆ្នាំ ២០២១ របស់ខេត្តស្វាយរៀង

នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តឆ្នាំ ២០២១ ក្រោមវត្តមានឯកឧត្តម ម៉ែន វិបុល  ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការ សាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន២៦ នាក់ ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០២០ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅ ថ្នាក់ សាខា និងអនុសាខា ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-របាយការណ៍បូកសរុបលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខា អនុសាខា ប្រចាំឆ្នាំ ២០២០ លើកទិសដៅការងារ និងអនុម័តផែនការថវិកាសកម្មភាពការងារឆ្នាំ ២០២១

២- មតិលើកឡើងរបស់គណៈកម្មាធិការសាខា និងអនុសាខាលើរបាយការណ៍ទាំង ២ និងទិសដៅការងារឆ្នាំ ២០២១

៣-ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា

៤-ចូលរួមពិនិត្យផែនការថវិកាសកម្មភាពការងារសាខាឆ្នាំ ២០២១

៥-ការពិភាក្សារួមនៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក ដើម្បីអនុម័តលើ ផែនការថវិកាសកម្មភាពការងារឆ្នាំ ២០២១ ។

៦-អនុសាសន៍ផ្សេងៗ

តាមរបៀបវីរៈនៃកិច្ចប្រជុំ សមាជិក សមាជិការនៃអង្គប្រជុំបាន ឯកភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២០ និងបានអនុម័តទៅលើទិសដៅការងារ និងផែនការសកម្មភាពរបស់សាខា អនុសាខា ឆ្នាំ ២០២១ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ នាឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាន ថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលមានវត្តមានចូលរួមប្រជុំដើម្បី បូកសរុបលទ្ធផលដែលសាខាសម្រេចបានរយៈពេល ១ ឆ្នាំ កន្លងទៅនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អាជ្ញាធរមូលដ្ឋាន ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក ចូលរួមយ៉ាងសកម្មទោះបី សមាជិក សមាជិការ ពេលខ្លះមិនបានចូលរួមដោយសារជាប់រវល់ការងារស្នូលច្រើន នេះជាសក្ខីភាពបញ្ជាក់អំពីដំណើរការកន្លងមក ។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមប្រតិបត្តសាខា អនុសាខា ទាំងអស់ពេលមាន គ្រោះមហន្តរាយ កើតឡើង ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរភូមិឃុំ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ។