• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋ ៥៨នាក់ នៃសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ទទួលវគ្គផ្សព្វផ្សាយស្ដីពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សាខា​ កក្រក​ ខេត្តកំពត បានរៀបចំបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី ការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍ ក្រោមអធិបតីភាព លោក មុំ ក្រឹង នាយកប្រតិបត្តិសាខា និងមានការចូលរួមពីលោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ទីស្នាក់ការកណ្តាល មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ដ​ កក្រក​ និងអាជ្ញាធរមូលដ្នាន បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសង្កាត់ អណ្តូងខ្មែរ ក្រុងកំពត និងបានចូលរួមឆ្លើយសំណួរ​ត្រឹមត្រូវដោយទទួលបានមួកសុវត្ថិភាព ១០នាក់។

ការផ្សព្វផ្សាយនេះបានផ្តល់បណ្ណប្រកាស ស្តីពីអត្ថប្រយោជន៍ពីការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ ស្ទីកឺចំណាំងផ្លាត គោរពសិទ្ធជនពិការ ការពារជីវិតអ្នក ពិសារគ្រឿងស្រវឹងកុំបើកបរ សៀវភៅ អប់រំមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ និង បណ្ណសារអប់រំជំងឺកូវីដ-១៩ ជូនដល់អ្នកចូលរួមប្រមាណ ៥៨ នាក់ ពិការ ៣នាក់ ( ស្រី ១ នាក់ ) ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិជនពិការ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ ពិការនិងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលដំណើរកំម្សាន្ដនានាក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអបអំបុក ខាងមុខនេះ ។

ជាមួយគ្នានេះក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រ​ហមអន្តរជាតិ និងពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។