• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ស្វាយរៀងទទួលអំណោយមនុស្សធម៌

សាខាកក្រក​ខេត្តស្វាយរៀង៖ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៧ ក្រុម​ការងារ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយ​លោកជំទាវ ដួង វណ្ណា​ អនុប្រធានកិត្តយស​សាខា រួមដំណើ​ដោយលោកជំទាវ ពៅ សុភាព​ ហិរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខា រួមនឹងគណៈកម្មាធិ ការគ្រប់គ្រង​គ្រោះមហន្តរាយខេត្ត ទៅសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ​ ជំនន់ទឹកភ្លៀងចំនួន ៧៧ គ្រួសារ ក្នុងសង្កាត់ស្វាយរៀង មកពីភូមិវាលយន្ត ១២ គ្រួសារ ភូមិរោងបន្លែ ២៨ គ្រួសារ ភូមិមេភ្លើង ៣៥ គ្រួសារ និងក្នុងសង្កាត់សង្ឃ័រ ភូមិព្រះទន្លេ ២ គ្រួសារ ។ 


លោកជំទាវមាន​ប្រសាសន៍​បន្ថែម ទៀតថា ក្រោយពី​ទទួលព័ត៌មាន​ថា នៅក្រុង​ស្វាយរៀង មានភូមិ​មួយចំនួនជាប់​ទន្លេវ៉ៃគោ ត្រូវទទួលរង ផលប៉ះពាល់​ដោយជំនន់​ទឹកភ្លៀង ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជាខេត្តស្វាយរៀង យកចិត្តទុកដាក់​ជាបន្ទាន់ ចុះពិនិត្យ និងផ្តល់អ្វីៗជាជម្រក​បណ្តោះអាស​ន្នដល់ពួក​គាត់ និងសូមបងប្អូន​យកចិត្តទុកដាក់ លើបញ្ហា​សុខភាព អនាម័យ​ និងបង្ការ​ពេលមានភ្លៀង ត្រូវរក​កន្លែងដែលមានសុវត្ថិភាព និងនៅឲ្យឆ្ងាយ​ពីវត្ថុដែល​អាចចម្ល​ងរន្ទះ ការពារកូនចៅ​តូចៗកុំឲ្យចុះលេងទឹក​ដែលអាចបណ្តាល​ឲ្យមានគ្រោះថ្នាក់​ជាយថាហេតុ ។ 


អំណោយ​ដែលបាន​ចែកជូនទាំង ៧៧ គ្រួសារ សាខា​បានផ្តល់ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ថវិកា ៥០,០០០ រៀល គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តឧបត្ថម្ភក្នុង ១ គ្រួសារ អង្ករ ២៥ គ.ក្រ មី ១ កេស ។