• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងាយរគ្រោះ នៅស្រុករលាប្អៀ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ០២គ្រួសារ រស់នៅក្នុងភូមិតាំងបំពង់ ឃុំជើងគ្រាវ ដែលជាគ្រួសារក្រីក្រជួបការលំបាក ។ខណៈនោះ លោកស្រីប្រធានអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់

ដោយអត់អាហារឡើយ ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបង្កើនការយល់ដឹងអំពីសារសំខាន់នៃការធ្វើចត្តាឡីស័កចំពោះអ្នកចំណូលស្រុក ការរក្សាអនាម័យ និងយល់ដឹងអំពីវិធីបង្ការ ការពារ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ។

បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម នារដូវវស្សានេះ ជាពិសេសការកើតឡើងវិញនូវជំងឺគ្រុនឈីក (CHIK) ខណៈជំងឺនេះបានរាលដាលដល់ ១៥ខេត្តហើយ នៅក្នុងប្រទេសកម្ពុជា ដែលអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ។

អំណោយក្នុងមួយគ្រួសារទទួលបានមានអង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង ,មុង ០១ ,ភួយ ០១ ,ក្រមា ០១ ,សារុង ០១ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ៧០,០០០រៀល ។ ដោយឡែករដ្ឋបាលឃុំជើងគ្រាវ ជួយឧបត្ថម្ភក្នុងមួយគ្រួសារ មាន ៖ ទឹកស៊ីអ៊ីវ ០១យួរ ,ទឹកត្រី ០១យួរ ,មី ០១កេស ,ប្រេងឆា ០១ដប និងថវិកា ១០,០០០រៀល ។