• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកគាស់ក្រឡខេត្តបាត់ដំបងបានទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ប៊ុតគឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនប្រជាពលរដ្ ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង សរុបចំនួន២២គ្រួសារ ស្ថិតនៅចំណុចបឹងរាម ភូមិតាថុក ឃុំធបតី ស្រុកគាស់ក្រឡខេត្តបាត់ដំបង ដោយគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ២៥គក្រ មី១កេសទឹកបរិសុទ្ធវីឃែរ១ធុង ត្រីខ១០កំប៉ុង សារុង១ ក្រមា១ ម៉ាស់ក្រណាត់៥បន្ទៈអាល់កុល១ដបនិងថវិកាមួយចំនួនផងដែរ។