• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះនៅឃុំឈើខ្មៅ ស្រុកកោះធំ បានទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ដើម្បីប្រគល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៧៧គ្រួសារ នៅក្នុងបរិវេណវត្តត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ សូមបញ្ជាក់ជូនផងដែរថា កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ មានបាតុភូតធម្មជាតិខ្យល់កន្រ្តាក់មួយបានបោកបក់វាយប្រហារមកលើភូមិឋានរបស់ប្រជាពលរដ្ឋចំនួន៨ភូមិ នៃឃុំឈើខ្មៅ និងឃុំសំពៅពូន ស្រុកកោះធំ ។ គ្រោះធម្មជាតិនេះ បានបង្ក

ឲ្យមានផលប៉ះពាល់ខូចខាតដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន៧៧ គ្រួសារ ដោយក្នុងនោះ មានលំនៅឋានចំនួន ៦ខ្នងបានរលំទាំងស្រុងដល់ដី , ៦ខ្នងរងផលប៉ះពាល់ដំបូលធ្ងន់ធ្ងរ , ៦៥ខ្នងរងផលប៉ះពាល់ដំបូលដោយអន្លើ ហើយមានមនុស្សស្រី ១នាក់រងរបួសស្រាល និងគោងាប់ ១ក្បាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានពាំនាំមកនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលលរដ្ឋរងគ្រោះដោយក្ទអាណិតអាសូរ ។ ឯកឧត្តមក៏បានជម្រាបជូនផងដែរថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ា នី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយហើយការជួយទៀតសោត គឺធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីឡើយ។

ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះឲ្យបានមួយរយៈ និងដោយមានការចូលរួមជួយឧបត្ថម្ភថវិកាពីសប្បុរសជននានាផង

ដែរ ក្នុងនោះ៖ សាខាក៏បានឧបត្ថម្ភនូវសម្ភារគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ៧៧គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ១យួរ ,ទឹកបរិសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ម៉ាស ១០បន្ទះ ,ទឹកអាល់កុល ១ដប និងអាវយឺតចំនួន ៥ ។ ចំពោះប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុង ៦គ្រួសារ បានផ្តល់ជូនបន្ថែមនូវកៅស៊ូតង់ ក្នុង១គ្រួសារ ចំនួន ១ផ្ទាំង ។ ដោយឡែកអំណោយជាថវិកា សាខាបានឧបត្ថម្ភជូនដល់អ្នករងគ្រោះរលំផ្ទះទាំងស្រុង ៦គ្រួសារ ក្នុង១គ្រួសារៗ ថវិកាចំនួន ៤៤ម៉ឺនរៀល ,អ្នករងផលប៉ះពាល់ដំបូលផ្ទះធ្ងន់ធ្ងរ ៦គ្រួសារ ក្នុង១គ្រួសារៗ ផ្តល់ជូនថវិកាចំនួន ១៩ម៉ឺនរៀល ,អ្នករងផលប៉ះពាល់ដំបូលផ្ទះដោយអន្លើ ៦៥គ្រួសារ គឺក្នុង ១គ្រួសារៗ បានឧបត្ថម្ភថវិកាចំនួន ១៤ម៉ឺនរៀល និងអ្នករងរបួសក្បាល ( ស្រាល ) ១នាក់ ភេទស្រី ទទួលបានថវិកាចំនួន ១៤ម៉ឺនរៀលផងដែរ ៕