• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងស្រុកអង្គរជ័យ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

នាថ្ងៃពុធ ទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះលោកជំទាវវេជ្ជ. យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៦៥គ្រួសារ មកពីឃុំចំនួន២ រួមមាន ឃុំដានគោមចំនួន៤៤គ្រួសារ និងឃុំអង្គភ្នំតូចចំនួន២១គ្រួសារ នៃស្រុកអង្គរជ័យ ( ក្នុងនោះរងគ្រោះមធ្យមចំនួន៥៨គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន៧គ្រួសារ ) ។ ពិធីនេះរៀបចំឡើងចំនួនពីរទីតាំង រួមមាន៖ ទីតាំងទី១ ធ្វើឡើងនៅក្នុងបរិវេណវត្តជោតិសុវណ្ណារ៉ាម (ហៅវត្តទួលគ្រែ) ស្ថិតនៅក្នុងភូមិអង្គឃ្ជាយខាងជើង ឃុំដានគោម និងទីតាំងទី២ នៅក្នងបរិវេណវត្តអង្គភ្នំតូច ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។  អំណោយផ្តល់ជូនរួមមាន ៖

-គ្រួសាររងគ្រោះមធ្យមចំនួន៥៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖

អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស និងថវិកា៥ម៉ឺនរៀល។

– គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៧គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កៅស៊ូតង់១ដុំ និងថវិកា២០ម៉ឺនរៀល។

– សូមបញ្ជាក់ថា ក្នុងឱកាសនោះលោកជំទាវ ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួន២វត្តរួមមាន ក្នុងវត្តនីមួយៗទទួលអង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស ទឹកបរិសុទ្ធ២កេស និងថវិកា២០ម៉ឺនរៀលផងដែរ ៕