• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនគ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី១០ ខែ វិច្ឆិកាឆ្នាំ២០២២ ចំនួន១១ គ្រួសារ (ឆេះផ្ទះទាំងស្រុង ៥ គ្រួសារ តិច តួច៦ គ្រួសារ) ឋិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានចូល រួមការសោកស្ដាយជាមួយបងប្អូន ដែលបានបាត់បង់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗដែលបណ្តាលមកពីអគ្គីភ័យនាពេលនេះ។ ព្រមទាំងបានផ្ដាំផ្ញើសូមឱ្យបងប្អូនមានការប្រុង ប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗកើត មានជាយថាហេតុ និងសូមចូលរួមថែរក្សាអនាម័យ លាងដៃនិងសាប៊ូឲ្យបានជាប់ជាប្រចាំចូលរួមទប់ស្កាត់ការពារការឆ្លងរាល ដាលនៃជំងឺកូវីដ១៩។

សម្ភារផ្តល់ជូនគ្រួសារដែលឆេះផ្ទះចំនួន៥ គ្រួសារក្នុងមួយគ្រួសារៗរួមមាន៖អង្ករ៥០គីឡូ មី២កេស ត្រីខ២ យួរ ទឹកស៊ីអ៊ីវ ១យួរ តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងសម្ភារផ្ទះបាយ រួមមាន ចានបាយ ៦ ចានសម្ល៣ ស្លាបព្រា ៦ វែកបាយ១ វែកសម្ល១ វែកឆា ១ កន្ទេល១ ធុងទឹក១ និងថវិកាមួយចំនួន ។

-ចំណែកគ្រួសារដែលរងផលប៉ះពាល់តិចតិច ៦ ចំនួន ទទួលបានក្នុងមួយគ្រួសារៗ អង្ករ៥០ គីឡូ មី១ កេស ត្រី១ យួរ ទឹកស៊ីអីវ១ យួរ និងថវិកាមួយចំនួន។