• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់រោទិ៍ ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ នៅថ្ងៃ ចន្ទ ទី ១ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកជំទាវ ភួង សារី លេខាធិការ គណៈកម្មាធិការសាខា និងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ ក្នុងស្រុកកំពង់រោទិ៍ នៅឃុំសំយ៉ោង ៤ ខ្នង ឃុំត្នោត ១ ខ្នង សរុបចំនួន ៥ ខ្នង (ធ្ងន់ ២ ខ្នង មធ្យម ៣ ខ្នង ) ។

-អំណោយចែកជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា ៥ ម៉ឺនរៀល ។ ដោយឡែកគ្រួសាររងគ្រោះ ធ្ងន់ទទួលបានសម្ភារបន្ថែមរួមមាន៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ និងថវិកា២០ម៉ឺនរៀល ។ ដោយមើលឃើញពីការលំបាករបស់គ្រួសារស្ត្រី មេម៉ាយដែលមានជីវភាពខ្វះខាតខ្លាំងមានកូនច្រើនក្នុងបន្ទុក ១ គ្រួសារ លោកជំទាវ និង ក្រុមការងារបានឧបត្ថម្ភបន្ថែមថវិកា២៩ម៉ឺនរៀល និងបានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ត្រូវសហការគ្នាដើម្បីជួយជួសជុលផ្ទះឲ្យគាត់ដើម្បីស្នាក់នៅបន្ត ។