• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់ ១ខ្នងកាលពីសប្តាហ៍កន្លងទៅ បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ។ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ១ក្រុម ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនគ្រួសាររងគ្រោះ ឯកឧត្តមប្រធាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ព្រមទាំងបានចូលរួមរំលែកនូវការសោកស្តាយពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានមានវ្រសាសន៍ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងបានយកចិត្តទុកដាក់ និងគិតគូរជានិច្ចអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត គ្មានការរើសអើងពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការនយោបាយអ្វីឡើយ ។

ជំនួយសង្គោះបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០គឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប ,កៅស៊ូតង់ ១ផ្ទាំង ,ថវិកាចំនួន ១លានរៀល ។ ក្នុងពេលជាមួយគ្នានេះ សមាគមមិត្តដើម្បីមិត្ត បានជួយឧបត្ថម្ភបន្ថែមជូនគ្រួសាររងគ្រោះ តាមរយៈឯកឧត្តមប្រធានគណៈកម្មាធិការសាខា នូវទឹកប្រាក់ចំនួន ២០ម៉ឺនរៀលផងដែរ។ សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋ ១គ្រួសារទៀត ដែលមានលំនៅឋាននៅជាប់ផ្ទះជនរងគ្រោះខាងលើហើយបានទទួលរងផលប៉ះពាល់ដំបូល និងជញ្ជាំង ដោយសារគ្រោះអគ្គិភ័យនេះបន្តិចបន្តួច ឯកឧត្តមក៏បានជួយឧបត្ថម្ភ ថវិកា ២០ម៉ឺនរៀល និងស័ង្កសីចំនួន ២០សន្លឹក ផងដែរ ៕