• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅត្រពាំងស្តាំង ខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ នៅថ្ងៃ ពុធ ទី ២២ ខែ មិថុនា ឆ្នាំ ២០២២ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅនៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ចំនួន៧៣ ខ្នង (ធ្ងន់ ២ ខ្នង មធ្យម ២៥ ខ្នង ស្រាល ៤៦ ខ្នង) ។

-អំណោយចែកជូន ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា ៥ ម៉ឺនរៀល ។ ដោយឡែកគ្រួសាររងគ្រោះ ធ្ងន់ទទួលបានសម្ភារបន្ថែមរួមមាន៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ និងថវិកា ២០ ម៉ឺនរៀល ។

-សម្រាប់គ្រួសាររងគ្រោះស្រាលក្នុង ១ គ្រួសារទទួលបានថវិកា ៦ ម៉ឺនរៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះ ឡើងវិញ ។