• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី​១១​ ខែ​ មិថុនា ឆ្នាំ​ ២០២២នេះ​ លោកស្រី ហេង​ សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌច្បារអំពៅ ​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៣គ្រួសារ កាលពីវេលាម៉ោង១៣:៥៥នាទី ថ្ងៃទី​ ០​៩ ខែ​ មិថុនា ឆ្នាំ​ ២០២២ ស្ថិតនៅផ្លូវបេតុង(ព្រែកបារំាង) ក្រុម៦ ភូមិព្រែកតាងៅ សង្កាត់និរោធ ។ នាខណៈនោះ​ ក្នុងនាម​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់ និងសូមឱ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឱ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។ លោកស្រីក៏បានគូសបញ្ជាក់ថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា“ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួរ ត្រីខ១យួរ ជែលលាងដៃ១ដប ម៉ាស១កញ្ចប់ និងថវិកាចំនួន១០ម៉ឺនរៀល​ ៕