• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃសៅរ៍ ទី ១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ លោកនាយកប្រតិបត្តិសាខា លោកប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩គ្រួសារ នៅ ឃុំស្តៅ ស្រុកកងមាស ក្នុងនេះ នៅភូមិល្វាលើ គ្រួសារ ,ភូមិស្តៅលើ គ្រួសារ និងនៅភូមិខ្ពបក្រោម គ្រួសារ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ ខណ:ដែលភ្លៀងកំពុងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួចបំប៉ើង ធ្វើអោយផ្ទះ ៩ខ្នង រួមទាំងថ្នាក់មតេយ្យ ២បន្ទប់នៃសាលាបឋមសិក្សាស្តៅលើ រងការខូចខាត ដោយមានការដួលរលំរាបដល់ដី របើកដំបូល សង្កសី និងរបើកក្បឿងជាច្រើនសន្លឹក ។ ភ្លាមៗ នោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់លោកនាយកប្រតិបត្តិសាខា ចុះធ្វើការពិនិត្យវាយតម្លៃស្ថានភាពរងគ្រោះឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈ ការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន សម្រាប់សម្រួលដល់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ ។

លោកជំទាវ ប៉ាង ដានី បានចូល រួម សម្តែងការសោកស្តាយជា មួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យស្អាត ៣យ៉ាង, កំចាត់ដង្កូវទឹក បំបាត់ជម្រកមូសខ្លា ដែលជាប្រភពចម្លងជម្ងឺគ្រុនឈីក គ្រុនឈាម

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៩ គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០កំប៉ុង, ឃីត ១ សម្រាប់, អាវយឺតចំនួន ៤ ។

ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត រួមមាន :

– អ្នកខូចខាតកម្រិតធ្ងន់ ២គ្រួសារ ផ្តល់ជូន ១គ្រួសារ ៨០០,០០០ រៀល និង បន្ថែមជូន សម្ភារ:ផ្ទះបាយ និង តង់ ១ ។

– អ្នកខូចខាតកម្រិតមធ្យម ៥គ្រួសារ ផ្តល់ជូន ១គ្រួសារ ៤០០,០០០រៀល.

– អ្នកខូចខាតកម្រិតស្រាល ២គ្រួសារ ផ្តល់ជូន ១គ្រួសារ ២០០,០០០ រៀល ។