• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំសំរោង ស្រុកចន្ទ្រាទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បណ្ដាលខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងក្នុងនោះខូចខាតធ្ងន់១ខ្នង មធ្យម៣ខ្នង និងខូចខាតស្រាល៨ខ្នង ក្នុងឃុំសំរោង ស្រុកចន្ទ្រា។

អំណោយចែកជូនគ្រួសាររងគ្រោះធ្ងន់១គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ១ ឆ្នាំងបាយសម្លរ២ មី១ កេស ត្រីខកំប៉ុង១០ កំប៉ុង ទឹកស៊ីអ៊ីវ៦ ដប កន្ទេលជ័របត់១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ២០០,០០០ រៀល ។

គ្រួសាររងគ្រោះមធ្យម៣គ្រួសារក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០ គ.ក្រ មី១ កេស ត្រីខ១០ កំប៉ុង ទឹកស៊ីអ៊ីវ៦ ដប កន្ទេលបត់១ ឃីត១កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន៥០,០០០ រៀល ។

និងសម្រាប់គ្រួសាររងគ្រោះស្រាល ៨ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ថវិកា ៦០,០០០ រៀល សម្រាប់ទិញសម្ភារ ជួសជុលផ្ទះឡើងវិញ ។