• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌

ថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក ពុំ សុផល ប្រធានគណកម្មាធិការអនុសាខាកាកបាទក្រហមស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមនុស្សធម៍ មកជូនគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១គ្រួសារនៅភូមិ ឯលិច ឃុំច្រណូក​ ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង​។ ក្នុងឱកាសនោះដែរ លោក​ ពុំ​ សុផល​ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺខូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺខូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

-អំណោយ​រួមមាន អង្ក ៣០គ.ក មី១កេស ត្រីខ១យូ ទឹកត្រី១យូ ទឹកស៊ីអ៊ីវ១យូ ឃីត១ និងថវិកា១០០,០០០រៀល។