• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងបាវិត ទទួលអំណោយមនុស្សធម៌

នៅថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បណ្ដាល​ខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន ១៦ ខ្នង ក្នុងនោះខូចខាតធ្ងន់ ៧ ខ្នង មធ្យម ៣ ខ្នង និងខូចខាតស្រាល ៦ ខ្នង ក្នុងក្រុងបាវិត នៅសង្កាត់ប្រាសាទ ១៣ ខ្នង នៅសង្កាត់បាទី ៣ ខ្នង ។

អំណោយចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ ៧ គ្រួសារក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ២០០,០០០ រៀល ។

សម្រាប់គ្រួសាររងគ្រោះមធ្យម ៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ៥០,០០០ រៀល ។

សម្រាប់គ្រួសាររងគ្រោះស្រាល ៦ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ថវិកា ៦០,០០០ រៀល សម្រាប់ទិញសម្ភារ ជួសជុលផ្ទះឡើងវិញ ។