• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកលំផាត់ ខេត្តរតនគីរីទទួលអំណោយមនុស្សធម៌

ដើម្បីជួយសម្រាលការលំបាកជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារនៅឃុំ បាតាង១០គ្រួសារ ឃុំជ័យឧត្តម១គ្រួសារ និងឃុំសេដា ១គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិព្រួ ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះ ឧប្បទ្ទវហេតុដែលបានកើតឡើង។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានអំពាវនាវសូម បងប្អូនទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលបង្ករអោយមានគ្រោះថ្នាក់គ្រប់ពេលវេលា និងយកចិត្តទុកដាក់គិតគូរថែទាំសុខភាព ឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ និងពិសាទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺផ្សេងៗ ។ ម្យ៉ាងវិញទៀត បញ្ហា គ្រោះថ្នាក់ចរាចរណ៍ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន។

អំណោយចូលរួមសម្រាលទុក្ខលំបាករបស់គ្រួសារងគ្រោះនាពេលនេះក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ កៅស៊ូតង់១ និងថវិកាមួយចំនួន។