• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី   បានចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទីយប់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ បណ្ដាលខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ គ្រួសារ មានទំហំ បណ្ដោយ ៧ ម ទទឹង ៦ ម (ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់) របស់ឈ្មោះ  សំ  ឈួត ភេទ ប្រុស អាយុ ៩៥ ឆ្នាំ នៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ។

អំណោយចែកជូនរួមមាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ម៉ាស់ ១ ប្រអប់ និងថវិកាចំនួន ២០០,០០០ រៀល ។