• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងកែប ទទួលអំណោយមនុស្សធម៌

ថ្ងៃព្រហស្បតិ៍ ទី២៩  ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខាខេត្ត កែប អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១០៧ គ្រួសារស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ចំនួន១២គ្រួសារ និងក្រុងកែបចំនួន៩៥ គ្រួសារ ។ នាឱកាសនោះ ឯកឧត្តមប្រធាន  បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រួយបារម្ភ និងចូលរួមសោកស្ដាយពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ និងបានផ្ដាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការការរីករាលដាលពីជំងឺកូវីដ-១៩ត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ចួនតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣កុំ ៣ការពារ ២ ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ។ សម្ភារៈដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន: អង្ករ ២៥គ.ក្រ, មី១កេស រីឯថវិកាទទួលបាន :

១,គ្រួសាររងគ្រោះដោយអន្លើចំនួន:២៩គ្រួសារទទួលបាន ៤០,០០០ រៀល ក្នុង១គ្រួសារៗ ។

២, គ្រួសាររងគ្រោះមធ្យមចំនួន : ៤៣  គ្រួសារ ទទួលបាន ៦០,០០០ រៀល ក្នុង១គ្រួសារៗ។

៣,គ្រួសាររងគ្រោះធ្ងន់ ចំនួន : ៣៥ គ្រួសារ ទទួលបាន ១០០,០០០ រៀល ក្នុង១គ្រួសារៗ ។