• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបសេដ្ឋនិងគងពិសី ខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា  ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង ប្រធានគណកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់សរុបចំនួន ៤៦គ្រួសារ (ក្នុងនោះរងគ្រោះធ្ងន់១១ គ្រួសារ ស្រាល៣៥  គ្រួសារ )កាលពីល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ក្នុង ស្រុកបសេដ្ឋនិងគងពិសី ខេត្តកំពង់ស្ពឺ ។

សម្ភារៈដែលបានផ្ដល់ជូនគ្រួសារដែលរងគ្រោះធ្ងន់រួមមាន៖ អង្ករ ២៥គីឡូក្រាម,តង់១,មី ១កេស,ត្រីខ ១យួរ,ទឹកត្រីទឹកស៊ីអ៊ីវ១ យួរ,ប្រេងឆារ ១ដប,នំធុង ១ធុង,និងថវិកា ១០០.០០០រៀល ។

សម្ភារៈដែលបានផ្ដល់ជូនគ្រួសារដែលរងគ្រោះស្រាលរួមមាន៖អង្ករ២៥គីឡូក្រាម,មី១កេស,

ត្រីខ ១យួរ,ទឹកត្រីទឹកស៊ីអ៊ីវ១ យួរ,ប្រេងឆារ ១ដប,នំធុង ១ធុង,និងថវិកា ៥០.០០០រៀល ។