• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកខ្សាច់កណ្តាលទទួលជំនួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកខ្សាច់កណ្តាលនិង ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង៣កុំឲ្យបានគ្រប់ៗគ្នា ។

អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១ដបធំ ,ជែល ១ដប ,ម៉ាស ១ប្រអប់ ,ប្រេងឆា ១ដប ។ ដោយឡែកអ្នករងគ្រោះរលំផ្ទះទាំងស្រុង ចំនួន ២គ្រួសារ បានឧបត្ថម្ភបន្ថែមកៅស៊ូតង់ម្នាក់ ១ផ្ទាំង និងថវិកាចំនួន ៤០ម៉ឺនរៀល ក្នុង១គ្រួសារៗ និងរៀបចំសាងសង់លំឋានជូនដល់គ្រួសាររងគ្រោះនៅពេលខាងមុខនេះ ។ ចំពោះអ្នករងគ្រោះរបើកដំបូលធ្ងន់ធ្ងរ ២គ្រួសារ បានឧបត្ថម្ភថវិកា ក្នុង១គ្រួសារៗ ថវិកាចំនួន ២០ម៉ឺនរៀល និងអ្នករងផលប៉ះពាល់របើកដំបូលដោយអន្លើ ៥គ្រួសារ បានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗ ចំនួន ១០ម៉ឺនរៀលផងដែរ ៕