• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំចំនួន៥នៃ ស្រុករុក្ខគីរី ទទួលអំណោយមនុស្សធម៌

ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីសប្តាហ៍កន្លងទៅនៅព្រឹកនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុយ រី អនុប្រធានប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៥៣គ្រួសារ ក្នុងនោះរងគ្រោះធ្ងនចំនួន១៨គ្រួសារមកពីឃុំចំនួន៥លើកភូមិចំនួន២០ភូមិ នៃស្រុក រុក្ខគិរី ខេត្តបាត់ដំបង ។នៅបរិវេនសាលាស្រុករុក្ខគីរី

សូមរំលឹកថា កាលពីដើមកក្កដា កន្លងទៅខណៈពេលដែល កំពុងភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់កន្ត្រាក់បក់គួច ធ្វើឲ្យប៉ះពាល់ផ្ទះលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន៥លើក ក្នុងស្រុករុក្ខគីរីរគ្រោះសរុបចំនួន ១២៦គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់១៨ខ្នងផ្ទះរងគ្រោះមធ្យម៣៥ខ្នងផ្ទះរងគ្រោះស្រាលចំនួន៧៣ខ្នង ប៉ះពាល់លើភូមិចំនួន២៣នៃឃុំចំនួន៥ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។ ទោះយ៉ាងណា គ្រោះធម្មជាតិនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នទ្វេរដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង គឺ ៖ ការលាងសម្អាតដៃជាប្រចាំ ការពាក់ម៉ាស់ ឬប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេស ការចូលរួមអនុវត្តឲ្យបាន

អំណោយមនុស្សធម៌ ដែលផ្ដល់ជូនពលរដ្ឋរងគ្រោះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ១ធុង មុង១ ភួយ១ ក្រមា១ ម៉ាស់១០ បន្ទៈអាល់កុល១ដប និងថវិកាមួយចំនួនដោយឡែក ចំពោះអ្នកដែលរងការខូចខាតធ្ងន់ ១៨គ្រួសារ បន្ថែមសំពត់តង់ទំហំ៣ម X ៤មចំនួន១ផងដែរ។