• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ នៅថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅ ក្នុងក្រុងបាវិត ១ខ្នង ស្រុកស្វាយទាប៩ខ្នង និង ស្រុកស្វាយជ្រំ១១ ខ្នង សរុប២១ ខ្នង (ក្នុងនោះរងគ្រោះទាំងស្រុង ចំនួន៩ ខ្នង តិចតួច ១២ ខ្នង) ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើ សួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេសក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើងដោយមិនអាចស្មាន បាន ។ ហេតុដូចនេះហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយ សម្រាលការលំបាកទៅតាមស្ថានភាពរងគ្រោះជាក់ស្តែងរបស់គ្រួសាររងគ្រោះធ្ងន់-ស្រាលនីមួយៗព្រមទាំង បានពាំនាំនូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាតាមរយៈការតាមដាន សេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការត្រៀមបង្ការផ្សេងៗទៀត ។ ជាមួយគ្នានេះលោកជំទាវ បានពាំនាំសេចក្តីអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការទប់ស្កាត់នៃការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារ ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង ៩ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ៣០ គក្រ ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់១ មី១កេស ត្រីខ១០ កំប៉ុង ទឹកស៊ីអ៊ីវ៦ ដប ១ កន្ទេលបត់១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសារ រងគ្រោះស្រាល ៖ ១២គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ។