• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំចំប៉ី និងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ទទួលអំណោយកាកបាទក្រហមកម្ពុជា

នាថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោក មុំ ក្រឹង នាយកប្រតិបត្តិសាខា និងសហការី ព្រមទាំងមន្ត្រីអនុសាខាដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្ទះ និងជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំចំប៉ី និងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ។ក្រុមការងារក៏បានជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះបានចំនួន៦ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរគ្មានលទ្ធភាពជួសជុលដោយខ្លួនឯង សាខាបានជួយឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួនផងដែរ ។

ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិសាខា បានពាំនាំមកនូវការចូលរួមសោកស្តាយពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់នូវការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង និងចូលរួមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ៕