• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកមោងឬស្សីទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា អនុសាខាដោយមានការអញ្ចើញចូលរួមជាអនុសាខាស្រុកមោងឬស្សី បានអញ្ចើញចុះសួរសុខទុកនិងនាំយក អំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៩ គ្រួសារធ្ងន់ធ្ងរក្នុងនោះធ្ងន់១៣គ្រួសារប៉ះពាល់ភូមិចំនួន ១៣លើឃុំចំនួន៥នៃស្រុកមោងឬស្សី ខេត្តបាត់ដំបង។ពិធីនេះប្រារព្ធនៅសាលាបឋមសិក្សាតាណាកឃុំគារ។

នាឱកាសនោះ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា និងឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងបានចូលរួមសោកស្តាយជាមួយបងប្អូនដែលប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើអោយខូចខាតទ្រព្យសម្បត្តិ រួមមានរលំផ្ទះនិងរបើកដំបូល នាពេល នេះ និងបានផ្តាំផ្ញើសូមអោយមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ចូលរួមគោរពចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសផុតពីជំងឺកូវីដ-១៩ និងបង្កាកុំអោយរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នាជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

សម្ភារៈត្រូវផ្តល់ជូនគ្រួសារក្នុង០១គ្រួសារៗទទួលអំណោយបានរួមមាន៖

អង្ករ២៥គីឡូក្រាមទឹកបរិសុទ្ធវី ១ធុងមី១កេសសារុង១ ក្រមា១ មុង១ភួយ១ អាល់កុល ១ដប ម៉ាស់១០បន្ទះនិង ថវិកាមួយចំនួនផងដែរ។