• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកសង្កែទទួល អំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខា បានចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៦គ្រួសារធ្ងន់ធ្ងរក្នុងនោះធ្ងន់៤គ្រួសារប៉ះពាល់លើឃុំចំនួន៣គឺឃុំព្រៃខ្ពប  ឃុំព្រែកហ្លូងនិងឃុំព្រែកនរិន្ទស្រុកសង្កែ ខេត្តបាត់ដំបង។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បណ្ឌិត ប៊ុត  គឹមស៊ាន  បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា   ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពល រដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងបានចូលរួមសោកស្តាយជាមួយបងប្អូនដែលបានបាត់បង់ជីវិត និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើអោយខូចខាតទ្រព្យ សម្បត្តិ រួមមានរលំផ្ទះនិងរបើកដំបូល នាពេល នេះ និងបានផ្តាំផ្ញើសូមអោយមានការប្រុង ប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថា ហេតុ ពិសេសចូលរួមគោរពចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសផុតពីជំងឺកូវីដ-១៩ និងបង្កាកុំអោយរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នា។

គូបញ្ជាក់ផងដែរថា៖កាលពីថ្ងៃទី២៨-២៩ ខែមិថុនាឆ្នាំ២០២១កន្លងទៅនេះខេត្ត បាត់ដំបង ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ប៉ះពាល់លើស្រុកចំនួន៤ ប៉ះពាល់សរុបទាំង២៤១ខ្នងរងគ្រោះធ្ងន់២៣ខ្នងមធ្យម ១០៤ខ្នងស្រាល១១៤ខ្នងលើកស្រុកចំនួន៤រួមមាន៖

1-ស្រុកមោងឬស្សីប៉ះពាល់ឃុំចំនួន៥ ប៉ះពាល់១៧៣ខ្នងផ្ទះសាលារៀន២ខ្នងរិងបុណ្យ២ខ្នង។

2-ស្រុកឯកភ្នំប៉ះពាល់ឃុំចំនួន៣  ប៉ះពាល់៣៨ខ្នងផ្ទះសាលារៀ២ខ្នងស្លាប់មនុស្ស១នាក់របួស១នាក់។

3-ស្រុករុក្ខគីរីប៉ះពាល់ឃុំចំនួន២ ប៉ះពាល់១៤ខ្នងផ្ទះ។

4-ស្រុកសង្កែប៉ះពាល់ឃុំចំនួន១ ប៉ះពាល់១៤ខ្នងផ្ទះ។

សម្ភារៈត្រូវផ្តល់ជូនគ្រួសារក្នុង០១គ្រួសារៗទទួលអំណោយបានរួមមាន៖

អង្ករ២៥គីឡូក្រាមទឹកបរិសុទ្ធវី ១ធុងមី១កេសសារុង១ ក្រមា១   អាល់កុល ១ដប ម៉ាស់១០បន្ទះនិង ថវិកាមួយចំនួនផងដែរ។