• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់នៅឃុំប៉ាក់ខ្លងខេត្តកោះកុងទទួលអំណោយមនុស្សធម៌

នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ ២០២១ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៤០គ្រួសារ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ខូតខាត ស័ង្កសីចំនួន ៧៥សន្លឹក ហ្វីប្រូស៊ីម៉ង់ចំនួន ៣៤០សន្លឹក រលំផ្ទះ០១ខ្នង ស្ថិតនៅឃុំប៉ាក់ខ្លង២៨គ្រួសារ ឃុំពាមក្រសោប០៩គ្រួសារ និងឃុំទួលគគីរ០៣គ្រួសារ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះ លោក ចា ឡាន់ បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនគ្រប់ពេលវេលាហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។

ទន្ទឹមនេះក្រុមការងារក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គក្រ ត្រីខ១ឡូ មី១កេស ទឹកសុទ្ធឱរ៉ាល់១កេស ព្រមទាំងហ្វីប្រូស៊ីម៉ង់ចំនួន ៣៤០សន្លឹក និងស័ង្កសីចំនួន ៧៥សន្លឹក និងគ្រួសាររលំផ្ទះ ចំនួន១.០០០.០០០រៀល តាមរយៈអនុសាខាស្រុក ឆ្លើយតបទៅតាមទំហំនៃការខូចខាត​ជាក់ស្តែងរបស់បងប្អូន ។