• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបូរីជលសារ ខេត្តតាកែវទទួលអំណោយមនុស្សធម៌

លោកស្រី ស៊ីវ លឿត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូរីជលសារ ខេត្តតាកែវ តំណាងអោយ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា នារសៀលថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមម្ពុជា ខេត្តតាកែវ មកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១ ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៨គ្រួសារ នៅក្នុងឃុំបូរីជលសារ ០១គ្រួសារ ឃុំដូងខ្ពស់១៦គ្រួសារ និងឃុំគោកពោធិ៍១គ្រួសារ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកស្រី បានពាំនាំ ការផ្ដាំផ្ញើរការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកស្រីប្រធាន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ គោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (បីការពារ បីកុំ និងពីរចូលរួម ) ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។

អំណោយបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន÷ អង្ករ ២៥ គីឡូក្រាម តង់ធំ ១ កន្ទេល ១ មុង១                        ភួយ១ ក្រមារ១ សារុង ១ អាវយឺត ៥។