• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ទទួលអំណោយកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកែវសីមា ដឹកនាំដោយលោក យិន សុខឡេង អនុប្រធានកិត្តិយសអនុសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៤គ្រួសារ ដែលបានបក់បោកកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ បណ្ដាលឲ្យខូចខាតផ្ទះសម្បែងចំនួន ៤ខ្នងផ្ទះ (រងគ្រោះធ្ងន់ ១គ្រួសារ និងរងគ្រោះស្រាល ៣គ្រួសារ) ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះ លោកអនុប្រធានកិត្តិយសអនុសាខា បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ដែលបក់បោក ធ្វើឲ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដល់ទៅ ៤ខ្នង និងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។

សម្ភារដែលបានផ្ដល់ជូនគ្រួសាររងគ្រោះធ្ងន់ធ្ងររួមមាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ មី ១កេស និងថវិកាចំនួន ១០០,០០០រៀល។

ដោយឡែកសម្រាប់ថវិកាផ្តល់ជូនក្រុមគ្រួសាររងគ្រោះស្រាលចំនួន ៣គ្រួសាររួមមាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ និងថវិកាចំនួន ៥០,០០០រៀល៕