• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាណន់បានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កម្រិតធ្ងន់ធ្ងរ និងមធ្យម ចំនួន ៧៥គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន២២គ្រួសារ រស់នៅក្នុងឃុំចំនួន៤ លើក២៧ភូមិ ក្នុងស្រុកបាណន់ខេត្តបាត់ដំបង (ក្នុងនោះឃុំកន្ទឺ១ចំនួន២៣គ្រួសារ,ឃុំកន្តឺ២ចំនួន១៩គ្រួសារ, ឃុំឈើ់ទាលចំនួន១២និងឃុំបាយដំរាំចំនួន២១គ្រួសារ ) ក្នុងឱកាសនោះ ឯកឧត្តម ងួន រតន បានពាំនាំប្រសាសន៍ របស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខក្តី នឹករលឹក និងក្តីអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូន ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះ ធម្មជាតិ ដែលកើតឡើង ដោយមិនអាចស្មាន បាន។ ហេតុដូចនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងឯកឧត្តមសន្តិបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះជួយ បងប្អូន ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាពរងគ្រោះជាក់ស្តែង របស់គ្រួសាររងគ្រោះ ធ្ងន់-ស្រាលនីមួយៗព្រមទាំង បានពាំនាំនូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដាន សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការ ត្រៀមបង្ការផ្សេងៗទៀត។

ឯកឧត្តម បានគូសបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែជួយសម្រាលការ លំបាកដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងខេត្ត ទៅតាមលទ្ធភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានកិត្តិយស បានថ្លែងអំណរគុណ ចំពោះសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដល់សាខាកាកបាទក្រហមកម្ពុជា ទោះបីជា កាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវា ៨ ឧសភា ឆ្នាំ២០២១នេះ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩ក៏ដោយ ។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្ត ចូលរួម អនុវត្ត តាមការ អំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ ការរីករាលដាល់ក្នុងសហគមន៍នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការ ជាបន្តបន្ទាប់ របស់ក្រសួង សុខាភិបាល ជាពិសេសការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាស ជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាត សុវត្ថិភាព បុគ្គល ជាពិសេសជាមួយគ្នានេះដែលក្រុមការងារ សាខាបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និង វិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ÷

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ គិតគូរពីសុវត្ថិភាព ចរាចរណ៍ ត្រូវគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជារៀងរាល់ថ្ងៃ និង ត្រូវរួមគ្នាថែរក្សាសន្តិភាព និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ។

សូមបញ្ជាក់ផងដែរថា៖គ្រួសាររងគ្រោះនីមួយៗទទួលបាន អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យូរ ទឹកបរិសុទ្ធចំណុះ២០លីត្រ ១ធុង និងឃីត១ (មុង ក្រមា ) ដូចៗគ្នា។ ដោយឡែកគ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង ទទួលបានថវិកា ៥ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះដោយប៉ើងដំបូលមធ្យមទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕