• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០                 លោក ឡាយ សៅឌេ នាយករងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌ ទៅសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ ចំនួន ៥គ្រួសារ ក្នុងនោះនៅឃុំក្រាំងលាវរងគ្រោះកម្រឹតស្រាលចំនួន ៤គ្រួសារ និងឃុំត្រពាំងក្រសាំង រលំទាំងស្រុងចំនួន ១គ្រួសារ និងបន្តទៅចូលរួមបុណ្យសពគ្រួសារប្រជាពលរដ្ឋចំនួន ២នាក់ទៀត ដែលបានរងគ្រោះដោយលង់ទឹកស្លាប់កាលពីថ្ងៃទី ៣ និងទី៤ ខែ តុលា ឆ្នាំ ២០២០

នៅឃុំកុមារាជា និងឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។  មានប្រសាសន៍នាឱកាសនោះលោកនាយករងបានចូលរួមសោកស្តាយនិង បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីឯកឧត្តម អ៊ូច ភា ប្រធានគណ:កម្មាធិការសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។           លោកក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដោយសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ និងសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) និងបានបញ្ជ្រាបពី ជំងឺគ្រុនឈីក និងចំណាកស្រុកប្រកបដោយដោយសុវត្ថិភាពផងដែរ។ អំណោយដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន÷ អង្ករ ២៥ គីឡូក្រាម តង់ធំ ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១ អាវយឺត ៥ និងមានបន្ថែមថវិការបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុងចំនួន ៥០០.០០០រៀល  ១គ្រួសារ និងគ្រួសាររងគ្រោះកម្រឹតស្រាល ៥០.០០០រៀល  ក្នុង១គ្រួសារៗ និងក្រុមការងាជួយមូលដ្ឋានឃុំក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ និងគ្រួសាររងគ្រោះដោយលង់ទឹកស្លាប់ សាខាឧបត្ថម្ភអង្ករ២៥ គីឡូក្រាម ទឹកក្រូច ២កេស ទឹកបរិសុទ្ធ​​២កេស និងថវិកា ១០០.០០០រៀល ក្នុង១គ្រួសារ។