• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកែប

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់ព្យុះនៅក្រុងកែប និង ស្រុកដំណាក់ចង្អើរសរុប ២៨ គ្រួសារ។ក្នងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ។

ក្នុងឱកាសនោះឯកឧត្តមប្រធាន បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងរលក សមុទ្រធំៗ ដូច្នេះសូមបងប្អូនទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ ។ ឯកឧត្តមបានណែនាំបងប្អូនប្រជាពលរដ្ឋ ខិតខំដាំដំណាំរួមផ្សំ បន្លែបង្ការផ្សេងៗ ចិញ្ចឹមសត្វ បង្កបង្កើនផល និង ថែទាំសុខភាពឱ្យបានល្អ ជាពិសេសកុមារតូចៗ ជៀសវាងកុំឲ្យមូសខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ពិសេសនោះគឺជំងឺគ្រុនឈីកដែលកំពុងរាតត្បាតនៅតំបន់មួយចំនួន និងត្រូវរក្សាអនាម័យអោយបានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ក៏ដូចជាបុគ្គល  ដើម្បីរួមគ្នាទប់នូវរលកទី២ នៃការឆ្លងជំងឺកូវីដ-១៩ ចូលមកក្នុងសហគមន៍ ។

សូមបញ្ជាក់ថាបាតុភូតភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់កន្លងមកនេះ បានបណ្តាលអោយផ្ទះរបស់ ប្រជាពលរដ្ឋនៅក្រុងកែប និងស្រុកដំណាក់ចង្អើររងការខូចខាត រលំ និងប៉ើងដំបូលចំនួន២៨គ្រួសារ ប៉ុន្តែមិនបណ្តាលអោយប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ ។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គក្រ, មី០១កេះ, ទឹកត្រី០១ យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខកំប៉ុង១ឡូ ផ្ទាំងរូបភាព អំពីវិធានកាការពារជំងឺកូវីត១៩ ចំនួន១ ផ្ទាំង,សម្លៀកបំពាក់ ១ ឃីត ចំពោះក្រុងកែប ភូមិកែវក្រសាំង(សម្រាប់គ្រួសាររងគ្រោះស្រាលទទួលបានថវិកា ១៥០,០០០៛ និង ៣ គ្រួសាររងគ្រោះមធ្យមទទួលបានថវិកា ២០០,០០០៛)

ភូមិកំពង់ត្រឡាច(សម្រាប់គ្រួសាររងគ្រោះស្រាល ក្នុងមួយគ្រួសារទទួលបានថវិកា ១២០,០០០៛)ដោយឡែក ១៩ គ្រួសារនៅភូមិអំពែង គ្រួសាររងគ្រោះធ្ងន់ធ្ងទទួលបានថវិកា ១០០,០០០៛ រងគ្រោះមធ្យម និង ស្រាល ៥០,០០០៛ ។