• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកទឹកផុស បានទទួលអំណោយមនុស្សធម៌

ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលអោយរបើកដំបូលផ្ទះ និងរលំផ្ទះដល់ដី ចំនួន២គ្រួសារ ស្ថិតនៅភូមិភ្នំតាឱស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ឯកឧត្តម សៀត គឹមលៀង ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយ ចំពោះការខូចខាត ព្រមទាំងវត្ថុ មានតម្លៃដែលបាត់បង់ក្នុងគ្រោះថ្នាក់ខ្យល់កន្ត្រាក់នេះ ។

ឯកឧត្តមក៏បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត ។

ជាមួយគ្នានោះសាខាក៏បានផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន មាន៖

សម្ភារៈសម្រាប់គ្រួសាររងគ្រោះ របើកដំបូល ទទួលបាន ៖ សំភារៈ អង្ករ ៣០គក្រ មី ១កេះ, ត្រី ខ ១យួរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់( ភួយ ១ ក្រមា ១ សារុង ១ មុង ១) និងថវិកា ៥០ ០០០ រៀល ។

សម្រាប់គ្រួសារ រងគ្រោះ រលំផ្ទះ ទទួលបាន ៖ អង្ករ ៣០គក្រ, មី ១កេះ, ត្រី ខ ១យួរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់( ភួយ ១ ក្រមា ១ សារុង ១ មុង ១) បន្លុង ១ឈុត និងថវិកា ១០០ ០០០ រៀល ៕