• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅសង្កាត់កំពង់សំណាញ់ទទួលអំណោយមនុស្សធម៌

ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ១ គ្រួសារ សមាជិក ៥នាក់ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះ

ដោយក្តីអាណិតអាសូរ និងក្តីនឹករឭក ។ លោកបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ លោកនាយកក៏បានសំណូមពរដល់គ្រួសាររងគ្រោះ មេត្តាកាត់ចិត្តទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងឡាយវាក៏បានកន្លងផុតហួសហើយ អ្វីដែលបងប្អូនត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងារថែទាំសុខភាព និងការងាររកចំណូលសម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឲ្យមានភាពប្រសើរ ។

អំណោយដែលសាខាបានឧបត្ថម្ភជូនួមមាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ ,ខ្ទឹមស ០,៥គីឡូក្រាម ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ ,អាវយឺត ៥ ,កៅស៊ូតង់ ១ផ្ទាំង ,សម្ភារផ្ទះបាយ-សម្ភារដំណេក ១ឈុត

និងថវិកាចំនួន ៥០ម៉ឺនរៀល ៕